Spring Boot Kotlin - Starter Web
ជំពូកនេះនឹងពន្យល់អ្នកពី Dependency Starter Web ជាអ្វីហើយអាចធ្វើអ្វីបានខ្លះនៅលើកម្មវិធី Spring Boot។
Spring Boot Starter Web
វាមានលក្ខណៈពិសេសសំខាន់ពីរនៃ spring-boot-starter-web:
- វាអាចប្រើបានសម្រាប់អភិវឌ្ឍន៍គេហទំព័រ
 - មានការកំណត់នូវ 
configurationដោយស្វ័យប្រវត្តិ 
បើសិនជាអ្នកចង់ប្រើ dependency មួយនេះ អ្នកត្រូវបន្ថែមនូវ dependency មួយនេះនៅក្នុងឯកសារ build.gradle.kts:
dependencies {
  implementation("org.springframework.boot:spring-boot-starter-web")
}
នៅក្នុង Spring Starter Web Dependency គឺមាន Spring MVC, REST និង Tomcat ដែលជា server។
បង្កើតកម្មវិធីគេហទំព័រក្នុងលក្ខណៈសាមញ្ញមួយ
អ្នកអាចបង្កើតនូវ web controller មួយសម្រាប់បង្កើតជាកម្មវិធីគេហទំព័រក្នុងលក្ខណៈសាមញ្ញមួយ ដែលស្ថិតនៅក្នុង folder បែបនេះ src/main/kotlin/com/cubetiq/springboot/HelloController.kt:
package com.cubetiq.springboot
import org.springframework.web.bind.annotation.GetMapping
import org.springframework.web.bind.annotation.RestController
@RestController
class HelloController {
    @GetMapping("/")
    fun index(): String {
        return "Greetings from Spring Boot!"
    }
}
បន្ទាប់ពីអ្នកបានបង្កើតនូវ web controller ហើយបានសរសេរនូវកូដខាងលើចូលហើយ អ្នកអាចធ្វើការ run នូវ project ហើយបន្ទាប់ពី run បានជោគជ័យ អ្នកត្រូវទៅបើក browser ហើយវាយអាសយដ្ឋានបែបនេះ http://localhost:8080 ហើយពេលចូលដល់ទំព័រនេះហើយ អ្នកនឹងឃើញលទ្ធផល Greetings from Spring Boot!។
សរុបសេចក្តី
- បន្ទាប់ពីអ្នកបានសិក្សានូវជំពូកនេះចប់ អ្នកនឹងអាចយល់ដឹងបានច្រើនទាក់ទងនឹង Spring Boot Start Web Dependency។