Spring Boot Kotlin - ទំព័រដើម
អ្វីទៅជា Spring Boot?
- Spring Boot ជាការ Bootstraping នូវ Project របស់ Spring ហើយ Spring គឺជា
framework
របស់ភាសា Java ដែលប្រើសម្រាប់សរសេរកូដបង្កើតជា Web Application។
អ្វីទៅជា Kotlin?
- Kotlin គឺជាភាសាកម្មវិធីថ្មីដែលមានលក្ខណៈ Open Source ហើយដូចទៅនឹងភាសា Java និង JavaScript ដែរ។ វាជាភាសាមួយដែលសំបូរបែប ដែលប្រមូលផ្តុំទៅដោយមុខងារជាច្រើនដែលស្ថិតនៅកន្លែងតែមួយ។ បច្ចុប្បន្ននេះ Kotlin ដំណើរការលើ JVM។
តម្រូវការមុននឹងសិក្សា Spring Boot + Kotlin
- មុននឹងអ្នកអាចរៀននឹង Spring Boot បាន អ្នកត្រូវមានចំណេះដឹងទាក់ទងនឹង Framework Spring ជាមុនសិន។ ហើយអ្នកក៏គួរតែមានចំណេះដឹងទាក់ទងនឹងផ្នែក Frontend(HTML, CSS, JavaScript), Framework ឬក៏ Library ដូចជា React, Angular, Vue... ផងដែរ ព្រោះ Spring ជា
framework
ដែលយើងយកវាមកប្រើនៅក្នុងផ្នែក Backend។
ចំណុចពិសេសរបស់ Spring Boot + Kotlin
Core technologies មានដូចជា dependency injection, events, resources, i18n, validation, data binding, type conversion, SpEL, AOP។ល។
Spring MVC – MVC គឺជា Model View Controller។ Model យើងប្រើសម្រាប់បង្កើតជា Table នៅក្នុង Database ហើយមានទំនាក់ទំនងជាមួយ Database ច្រើន រីឯ View វិញគឺដូចទៅនឹងការរចនាគេហទំព័រដោយការសរសេរកូដ HTML, CSS និង JavaScript ចឹង រីឯ Controller គឺប្រើសម្រាប់បង្កើតទំនាក់ទំនងរវាងនឹង Model នឹង View គឺមានន័យថាធ្វើឲ្យ Server មានទំនាក់ទំនងជាមួយ Client។
Hibernate & JPA គឺជាលក្ខណៈពិសេសរបស់ភាសា Java ដែលផ្តល់នូវមុខងារជាក់លាក់មួយ និងផ្តល់លក្ខណៈស្តង់ដារទៅឲ្យ ORM(Object Relational Mapping ដែលជាឧបករណ៍ផ្តល់នូវលក្ខណៈសាមញ្ញទៅឲ្យការបង្កើតទិន្នន័យ, រៀបចំទិន្នន័យនិងដំណើរការទិន្នន័យ បើនិយាយក្នុងន័យកូដគឺវាជាបច្ចេកទេសក្នុងការសរសេរកូដដើម្បីបង្រួមគ្នារវាង Object និង Data Store បញ្ជូលគ្នាទៅក្នុងប្រព័ន្ធទិន្នន័យ)។
Spring Security ជា
framework
នៅក្នុងភាសា Spring ដែលប្រើសម្រាប់ត្រួតពិនិត្យauthentication
និងauthorization
។
ជំនួយបន្ថែម
- ដើម្បីរៀនតាម Tutorial មួយនេះឲ្យកាន់តែឆាប់យល់ ឆាប់ចាប់បាន អ្នកគួរមើលវីដេអូ Spring Boot Crush Course ខ្លះៗដែរ ដើម្បីជាជំនួយក្នុងការសិក្សាវាបន្ថែម។
Spring Boot Tutorial | Full Course [2021][NEW] by Amigoscode
- បញ្ចាក់: វីដេអូខាងលើមួយនេះ គឺផ្តោតទៅលើការប្រើប្រាស់ Spring Boot ជាមួយ Java ដូច្នេះ Java គឺមិនខុសគ្នាជាមួយ Kotlin ប៉ុន្មានទេ ដូច្នេះអ្នកអាចរៀនពីការប្រើ Spring Boot ជាមួយ Kotlin នៅក្នុង Tutorial មួយនេះបាន។