Docker - Dockerfile
អ្វីទៅជា Dockerfile?
Dockerfile ជាឯកសារអត្ថបទដែលមាននូវពាក្យបញ្ជាដែលប្រើសម្រាប់ប្រមូលផ្តុំឬបង្កើត
image។ យើងអាចប្រើពាក្យបញ្ជាទាំងនោះដើម្បីបញ្ជាទៅcommand line។ Docker ធ្វើការបង្កើតimageដោយស្វ័យប្រវត្តិដោយបានអានinstructionពីDockerfile។Docker បានបង្កើតនូវពាក្យបញ្ជាដែលប្រើសម្រាប់បង្កើតនូវ
imageចេញពីDockerfile។ អ្នកអាចប្រើស្លាក-fជាមួយពាក្យបញ្ជាdocker buildដើម្បីអាចដៅទៅរកចំណុចដែលDockerfileស្ថិតនៅទីតាំងណានៅក្នុងម៉ាស៊ីនរបស់អ្នក។
$ docker build -f /path/to/a/Dockerfile .
Dockerfile Instructions
សម្រាប់
instructionsគឺវាមិនប្រកាន់អក្សរតូចធំទេ ប៉ុន្តែអ្នកគួរតែអនុវត្តទៅតាមអនុសញ្ញាដែលមានការណែនាំឲ្យប្រើអក្សរធំ។Docker ដំណើរការ
instructionsនៃDockerfileពីលើចុះក្រោម។InstructionទីមួយគឺFROMដែលបញ្ជាក់ពីមូលដ្ធានរបស់image។Statement ដែលចាប់ផ្តើមដោយ
#គឺចាត់ទុកជាcommentហើយក្រៅពីនេះអ្នកអាចប្រើinstructionsដែលមានដូចជាRUN,CMD,FROM,EXPOSE,ENV, និងមានជាច្រើនទៀតនៅក្នុងDockerfileបាន។
FROM
- Instruction មួយនេះគឺប្រើសម្រាប់កំណត់នូវមូលដ្ធានរបស់ 
imageហើយនៅក្នុងDockerfileគឺទាមទារឲ្យមាននូវinstructionមួយនេះនៅលើគេ។ 
FROM node:latest
LABEL
- Instruction មួយនេះគឺប្រើសម្រាប់កំណត់នូវស្លាកទៅឲ្យ 
imageហើយនៅក្នុងDockerfileគេប្រើinstructionមួយនេះដើម្បីកំណត់ស្លាកទៅឲ្យimage។ 
LABEL maintainer = "CUBETIQ"
WORKDIR
- Instruction មួយនេះគឺប្រើសម្រាប់កំណត់ថតការងារសម្រាប់ណែនាំឲ្យ 
instructionRUN,CMD, និងCOPYដែលធ្វើតាមនៅក្នុងDockerfile។ ប្រសិនបើថតការងារមិនត្រូវបានបង្កើតទេ នោះវានឹងបង្កើតដោយខ្លួនឯង។ ម្យ៉ាងវិញទៀតយើងអាចប្រើប្រាស់instructionមួយនេះបានច្រើនដងក្នុងDockerfile។ 
WORKDIR /app
COPY
- Instruction មួយនេះគឺប្រើសម្រាប់ចំលងឯកសារថ្មីឬក៏ថតឯកសារពីប្រភពមួយណាហើយទៅគោលដៅមួយណា។
 
COPY package*.json ./
RUN
- Instruction មួយនេះគឺប្រើសម្រាប់ដំណើរការនូវពាក្យបញ្ជាទៅកាន់ 
image។ 
RUN npm install
CMD
- Instruction មួយនេះគឺប្រើសម្រាប់ដំណើរការកម្មវិធីដែលត្រូវបាន 
buildរួចរាល់របស់image។ ភាគច្រើនពាក្យបញ្ជាCMDគឺមិនអាចមានលើសពីមួយបានទេនៅក្នុងDockerfileតែបើសិនជាមានច្រើនគឺវាប្រតិបត្តិតែពាក្យបញ្ជាណាមួយដែលស្ថិតនៅក្រោយគេតែប៉ុណ្ណោះ។ 
CMD ["node", "app.js"]