CSS - ទំព័រដើម
អ្វីទៅជា CSS?
- CSS គឺត្រូវបានប្រើសម្រាប់រចនានូវអ្វីគ្រប់យ៉ាងនៅលើគេហទំព័រដូចជាការកំណត់ពណ៌លើអក្សរ, កំណត់ពណ៌នៃផ្ទៃខាងក្រោយ, កំណត់ទំហំអក្សរ, កំណត់គម្លាត រួមទាំងមានការរចនាប្លង់ និងការប្រែប្រួលនៃការបង្ហាញសម្រាប់ឧបករណ៍និងទំហំអេក្រង់ផ្សេងៗគ្នា(
Responsive
)។
តើ CSS មានពាក្យពេញជាអ្វីវិញ?
- CSS មានពាក្យពេញគឺ Cascading Style Sheets។
ហេតុអ្វីបានជាត្រូវប្រើ CSS?
- CSS ត្រូវបានប្រើដើម្បីកំណត់រចនាស្ទាយសម្រាប់គេហទំព័ររបស់អ្នក រួមទាំងការរចនា ប្លង់ និងបំរែបំរួលក្នុងការបង្ហាញសម្រាប់ឧបករណ៍ និងទំហំអេក្រង់ផ្សេងៗគ្នា។
តម្រូវការមុននឹងសិក្សា CSS
- មុននឹងអ្នកអាចសិក្សាមេរៀន CSS នេះបាន អ្នកត្រូវចេះនូវមេរៀន HTML ជាមុនសិន។
ជំនួយបន្ថែម
- ដើម្បីរៀនតាម Tutorial មួយនេះឲ្យកាន់តែឆាប់យល់ ឆាប់ចាប់បាន អ្នកគួរមើលវីដេអូ CSS Tutorial - Zero to Hero ខ្លះៗដែរ ដើម្បីជាជំនួយក្នុងការសិក្សាវាបន្ថែម។